ព្រះត្រៃបិដក ភាគ ២៩
កាលបើកិច្ច គឺសេចក្តីទុក្ខទាំងឡាយ មិនទាន់កើតឡើងក្តី ឬកើតឡើងហើយក្តី ចិត្ត (របស់ខ្ញុំព្រះអង្គ) នេះតក់ស្លុតជានិច្ច ចិត្ត (របស់ខ្ញុំព្រះអង្គ) នេះរន្ធត់ជានិច្ច បើចិត្តដែលមិនតក់ស្លុត មាន ខ្ញុំព្រះអង្គ សូមសួរឲ្យព្រះអង្គប្រាប់ នូវចិត្តនោះ ដល់ខ្ញុំព្រះអង្គ។
[២៦៧] ព្រះអង្គត្រាស់ថា តថាគតមិនឃើញសួស្តីរបស់ពួកសត្វ ក្រៅអំពីពោជ្ឈង្គ និងតបោគុណទេ ក្រៅអំពីការសង្រួមនូវឥន្ទ្រិយទេ ក្រៅអំពីការលះបង់ នូវកិលេសទាំងអស់ទេ។
លុះព្រះមានព្រះភាគ ពោលគាថានេះរួចហើយ។បេ។ ទេវបុត្តនោះ ក៏បាត់អំពីទីនោះទៅ។
កកុធសូត្រ ទី៨
[២៦៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងព្រៃអញ្ជ័ន ជាទីឲ្យអភ័យដល់សត្វម្រឹគ ជិតក្រុងសាកេត។ គ្រាកាលដែលរាត្រីបឋមយាម កន្លងទៅហើយ ទេវបុត្តឈ្មោះ កកុធៈ មានរស្មីរុងរឿង ញុំាងព្រៃអញ្ជ័នជុំវិញទាំងអស់ ឲ្យភ្លឺស្វាង
ID: 636848428087167742
ទៅកាន់ទំព័រ៖