ព្រះត្រៃបិដក ភាគ ២៩
ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។
[២៦៩] លុះកកុធទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះសមណៈ ព្រះអង្គត្រេកអរដែរឬ។ ព្រះអង្គត្រាស់ថា ម្នាលអាវុសោ ត្រេកអរ ព្រោះបានអ្វី។ បពិត្រសមណៈ បើដូច្នោះ ព្រះអង្គសោយសោកដែរឬ។ ម្នាលអាវុសោ ចុះនរណាផ្ចាញ់អ្វី (បានជាសោយសោក)។ បពិត្រព្រះសមណៈ បើដូច្នោះ ព្រះអង្គមិនត្រេកអរ មិនសោយសោកទេឬ។ អើអាវុសោ។
[២៧០] កកុធទេវបុត្តទូលថា ព្រះអង្គជាភិក្ខុ មិនមានទុក្ខទេឬ សេចក្តីត្រេកអរ មិនមានទេឬ សេចក្តីអផ្សុកមិនគ្របសង្កត់ព្រះអង្គ ដែលគង់នៅម្នាក់ឯងទេឬ។
[២៧១] ព្រះមានព្រះភាគត្រាស់ថា ម្នាលយក្ស តថាគតមិនមានទុក្ខទេ ទាំងសេចក្តីត្រេកអរ ក៏មិនមាន ទាំងសេចក្តីអផ្សុក ក៏មិនគ្របសង្កត់តថាគត ដែលអង្គុយនៅតែម្នាក់ឯងឡើយ។
ID: 636848428445658247
ទៅកាន់ទំព័រ៖