ព្រះត្រៃបិដក ភាគ ២៩
[២៧២] កកុធទេវបុត្តទូលថា ដូចម្តេចក៏ព្រះអង្គជាភិក្ខុមិនមានទុក្ខ ដូចម្តេចក៏មិនមានសេចក្តីត្រេកអរ ដូចម្តេចក៏សេចក្តីអផ្សុក មិនគ្របសង្កត់ព្រះអង្គ ដែលគង់នៅតែម្នាក់ឯង។
[២៧៣] ព្រះមានព្រះភាគត្រាស់ថា សេចក្តីត្រេកអរ រមែងមានដល់សត្វ ដែលមានសេចក្តីទុក្ខ(១) សេចក្តីទុក្ខ រមែងមានដល់សត្វ ដែលមានសេចក្តីត្រេកអរ(២) ម្នាលអាវុសោ អ្នកឯងចូរដឹងថា ភិក្ខុមិនមានសេចក្តីត្រេកអរ សេចក្តីទុក្ខក៏មិនមានដែរ។
[២៧៤] កកុធទេវបុត្តទូលថា ខ្ញុំព្រះអង្គ ខានឃើញភិក្ខុជាព្រាហ្មណ៍ ដែលរលត់កិលេស មិនមានសេចក្តីត្រេកអរ មិនមានទុក្ខ ឆ្លងនូវតណ្ហា ដែលជាគ្រឿងផ្សាយទៅក្នុងលោក អស់កាលយូរហើយ។
ឧត្តរសូត្រ ទី៩
[២៧៥] រាជគហនិទាន។ ឧត្តរទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
(១) សំដៅយកវដ្តទុក្ខ (២) សំដៅយកតណ្ហា
ID: 636848429567192395
ទៅកាន់ទំព័រ៖