ព្រះត្រៃបិដក ភាគ ២៩
ជីវិត គឺអាយុ មានប្រមាណតិចណាស់ តែងត្រូវជរានាំចូលទៅរក (សេចក្តីស្លាប់) សត្វដែលត្រូវជរានាំចូលទៅហើយ មិនមានទីជ្រកកោនឡើយ កាលបើបុគ្គលបានសំឡឹងឃើញភ័យ ក្នុងសេចក្តីស្លាប់នេះហើយ គួរតែខំធ្វើបុណ្យទាំងឡាយ ដែលជាគុណជាតនាំសេចក្តីសុខមកឲ្យ។
[២៧៦] ព្រះមានព្រះភាគត្រាស់ថា ជីវិត គឺអាយុ មានប្រមាណតិចណាស់ ដែលជរាតែងនាំចូលទៅរក (សេចក្តីស្លាប់) សត្វដែលត្រូវជរានាំចូលទៅហើយ មិនមានទីជ្រកកោនឡើយ កាលបើបុគ្គលបានសំឡឹងឃើញភ័យ ក្នុងសេចក្តីស្លាប់នេះហើយ គប្បីជាអ្នកប្រាថ្នា នូវសន្តិភាព គឺព្រះនិព្វាន ហើយលះបង់នូវអាមិសៈ ក្នុងលោកចោលចេញ។
អនាថបិណ្ឌិកសូត្រ ទី១០
[២៧៧] អនាថបិណ្ឌិកទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ពោលនូវគាថាទាំងនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ID: 636848430113043616
ទៅកាន់ទំព័រ៖