ព្រះត្រៃបិដក ភាគ ២៩
[២៩] ព្រះអង្គត្រាស់ថា សេចក្តីស្រឡាញ់ស្មើនឹងខ្លួន មិនមាន ទ្រព្យស្មើនឹងស្រូវ មិនមាន ពន្លឺស្មើនឹងប្រាជ្ញាមិនមាន ទឹកភ្លៀងហ្នឹងឯង ទុកជាស្រះប្រសើរជាង។
ខត្តិយសូត្រ ទី៤
[៣០] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ក្សត្រិយ៍ប្រសើរជាងពួកសត្វជើង២ គោ ប្រសើរជាងពួកសត្វជើង៤ ប្រពន្ធក្មេង ប្រសើរជាងប្រពន្ធទាំងឡាយ កូនច្បងប្រសើរជាងកូនទាំងឡាយ។
[៣១] ព្រះអង្គត្រាស់ថា ព្រះសម្ពុទ្ធប្រសើរជាងពួកសត្វជើង២ អាជានេយ្យ(១) ប្រសើរជាងពួកសត្វជើង៤ ប្រពន្ធស្តាប់បង្គាប់ ប្រសើរជាងប្រពន្ធទាំងឡាយ កូនដែលស្តាប់ឱវាទ ប្រសើរជាងកូនទាំងឡាយ។
(១) អដ្ឋកថា ដំរីក្តី សេះក្តី គោក្តី ដែលចេះដឹង យល់ហេតុឆាប់បាន ហៅថា អាជានេយ្យ។
ID: 636848361403018918
ទៅកាន់ទំព័រ៖