ព្រះត្រៃបិដក ភាគ ២៩

​បុគ្គល​បាន​ប្រាជ្ញា​ ​ព្រោះ​ដឹង​ច្បាស់​ ​នូវ​ព្រះ​សទ្ធម្ម​ ​របស់​ពួកសប្បុរស​ ​មិនមែន​បាន​អំពី​ទី​ដទៃ​ឡើយ​ ​បុគ្គល​គួរ​ទាក់ទង​ ​ជាមួយនឹង​ពួកសប្បុរស​ប៉ុណ្ណោះ​ ​គួរ​ធ្វើ​សេចក្តី​ស្និទ្ធស្នាល​ ​ដោយ​ពួកសប្បុរស​ ​បុគ្គល​បានដឹង​ព្រះ​សទ្ធម្ម​ ​របស់​ពួកសប្បុរស​ហើយ​ ​រមែង​មិន​សោកសៅ​ ​ក្នុង​កណ្តាល​ពួក​ជន​អ្នក​សោកសៅ​ឡើយ​ ​បុគ្គល​ ​គួរ​ទាក់ទង​ជាមួយនឹង​ពួកសប្បុរស​ប៉ុណ្ណោះ​ ​គួរ​ធ្វើ​សេចក្តី​ស្និទ្ធស្នាល​ ​ដោយ​ពួកសប្បុរស​ ​បុគ្គល​បានដឹង​ព្រះ​សទ្ធម្ម​ ​របស់​ពួកសប្បុរស​ហើយ​ ​រមែង​រុងរឿង​ ​ក្នុង​កណ្តាល​ពួក​ញាតិ​ ​បុគ្គល​ ​គួរ​ទាក់ទង​ជាមួយនឹង​ពួកសប្បុរស​ប៉ុណ្ណោះ​ ​គួរ​ធ្វើ​សេចក្តី​ស្និទ្ធស្នាល​ ​ដោយ​ពួកសប្បុរស​ ​សត្វ​ទាំងឡាយ​ ​បានដឹង​ព្រះ​សទ្ធម្ម​ ​របស់​ពួកសប្បុរស​ហើយ​ ​រមែង​ទៅកាន់​សុគតិ​បាន​ ​បុគ្គល​ ​គួរ​ទាក់ទង​ជាមួយនឹង​ពួកសប្បុរស​ប៉ុណ្ណោះ​ ​គួរ​ធ្វើ​សេចក្តី​ស្និទ្ធស្នាល​ ​ដោយ​ពួកសប្បុរស​ ​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636848432550393024
ទៅកាន់ទំព័រ៖