ព្រះត្រៃបិដក ភាគ ២៩
អ្នកបររទេះ តែលះបង់ផ្លូវស្មើ លះបង់ផ្លូវធំចេញ ហើយបរឡើងលើផ្លូវមិនស្មើវិញ រមែងបាក់ភ្លៅរទេះ ហើយសញ្ជប់សញ្ជឹង យ៉ាងណាមិញ ឯបុគ្គលខ្លៅ តែគេចចេញអំពីកុសលធម៌ហើយ ប្រព្រឹត្តតាមអកុសលធម៌វិញ ក៏រមែងដល់នូវមាត់នៃមច្ចុ ហើយសញ្ជប់សញ្ជឹង ដូចជាអ្នកបររទេះបាក់ភ្លៅរទេះ យ៉ាងនោះឯង។
សេរីសូត្រ ទី៣
[២៨៤] សេរីទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក្រាបទូលព្រះមានព្រះភាគ ដោយគាថា ថា
យក្សនោះឯង មិនត្រេកអរចំពោះបាយណា ឯទេវតា និងមនុស្សទាំងពីរពួក រមែងត្រេកអរ ចំពោះបាយនោះ។
ID: 636848433909650769
ទៅកាន់ទំព័រ៖