ព្រះត្រៃបិដក ភាគ ២៩

​ពួក​ជន​ណា​ ​មានចិត្ត​ជ្រះថ្លា​ ​ឲ្យ​នូវ​បាយ​នោះ​ ​ដោយ​សទ្ធា​ ​បាយ​នោះ​ឯង​ ​រមែង​ទៅតាម​នូវ​ពួក​ជន​នោះ​ ​ក្នុង​លោក​នេះ​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​ព្រោះហេតុនោះ​ ​បុគ្គល​ ​គប្បី​បន្ទោបង់​ ​នូវ​សេចក្តី​កំណាញ់​ ​គ្រប​សង្កត់​នូវ​មន្ទិល​ ​គឺ​សេចក្តី​កំណាញ់​ ​ហើយ​ឲ្យ​នូវ​ទាន​ ​(​ព្រោះ​)​ ​បុណ្យ​ទាំងឡាយ​ ​រមែង​ជាទី​ពឹង​របស់​ពួក​សត្វ​ ​ក្នុង​លោកខាងមុខ​។​ ​

 [​២៨៧​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពីព្រេងនាយ​មក​ ​ខ្ញុំ​ព្រះអង្គ​កើតជា​ស្តេច​ ​នាម​ថា​ ​សេរី​ ​ជា​ទាយក​ ​(​អ្នកឲ្យ​ទាន​)​ ​ជា​ម្ចាស់​នៃ​ទាន​ ​ជា​អ្នកពោល​សរសើរ​ទាន​ជាប្រក្រតី​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បាន​ឲ្យ​ទាន​ ​ដល់​សមណព្រាហ្មណ៍​ ​អ្នក​កំសត់​ ​អ្នកដើរ​ផ្លូវ​ឆ្ងាយ​ ​អ្នក​ពណ៌នា​ហើយ​សូម​ ​និង​ស្មូម​ទាំងឡាយ​ ​ទៀប​ទ្វារ​ទាំង៤​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​អគ្គមហេសី​ ​ចូល​មករ​ក​ខ្ញុំ​ព្រះអង្គ​ ​ហើយ​ពោល​ពាក្យ​ដូច្នេះ​ថា​ ​ព្រះ​សម្មតិទេព​ ​បាន​ឲ្យ​ទាន​ហើយ​ ​ពួក​យើង​មិនទាន់​បាន​ឲ្យ​ទាន​ទេ​ ​សូម​ព្រះ​រាជានុញ្ញាត​ ​ឲ្យ​ពួក​យើង​បាន​ឲ្យ​ទាន​ ​ធ្វើបុណ្យ​អាស្រ័យ​នឹង​ព្រះ​សម្មតិទេព​ផង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ជា​ទាយក​ ​ជា​ម្ចាស់​នៃ​ទាន​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636848434506314897
ទៅកាន់ទំព័រ៖