ព្រះត្រៃបិដក ភាគ ២៩

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ជា​ទាយក​ ​ជា​ម្ចាស់​នៃ​ទាន​ ​ជា​អ្នកពោល​សរសើរ​ទាន​ជាប្រក្រតី​ ​កាលបើ​មាន​គេ​ពោល​ថា​ ​យើង​នឹង​ឲ្យ​ទាន​ ​តើ​អាត្មាអញ​ ​គួរ​ពោល​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​ក៏បាន​ឲ្យ​ទ្វារ​ទី​បួន​ ​ដល់​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​ក៏បាន​ឲ្យ​ទាន​ ​ក្នុង​ទ្វារ​ទី​បួន​នោះ​ ​ឯ​ទាន​របស់ខ្ញុំ​ព្រះអង្គ​ ​ក៏​ថយចេញ​អស់​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លំដាប់នោះ​ ​ពួក​រាជបុរស​ ​ចូល​មករ​ក​ខ្ញុំ​ព្រះអង្គ​ ​ហើយ​ពោល​ពាក្យ​ដូច្នេះ​ថា​ ​ឥឡូវនេះ​ ​ព្រះ​សម្មតិទេព​ ​មិនដែល​ឲ្យ​ទាន​ ​ក្នុង​ទីណា​មួយ​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ពួក​រាជបុរស​ ​ក្រាបទូល​យ៉ាងនេះ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​ពោលតប​ ​ទៅ​នឹង​ពួក​រាជបុរស​ទាំងនោះ​ ​ដូច្នេះ​ថា​ ​នែ​ព្រះ​ស្តែង​ ​បើ​ដូច្នោះ​ ​សួយ​ណា​ ​ដែល​កើតឡើង​ ​ក្នុង​ជនបទ​ទាំងឡាយ​ខាងក្រៅ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ញុំាង​សួយ​ពាក់កណ្តាល​អំពី​សួយ​នោះ​ ​ឲ្យ​ចូល​មកកាន់​ព្រះរាជវាំង​ ​ហើយ​ចូរ​ឲ្យ​ទាន​ពាក់កណ្តាល​ ​ដល់​សមណព្រាហ្មណ៍​ ​អ្នក​កំសត់​ ​អ្នកដើរ​ផ្លូវ​ឆ្ងាយ​ ​អ្នក​ពណ៌នា​ហើយ​សូម​ ​និង​ស្មូម​ទាំងឡាយ​ ​ក្នុង​ជនបទ​នោះ​ចុះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636848435106359217
ទៅកាន់ទំព័រ៖