ព្រះត្រៃបិដក ភាគ ២៩

​សក​មាន​សូត្រ​ ​ទី៥​


​[​៣២​]​ ​ទេវតា​ទូល​ថា​ ​ក្នុង​កាល​កំពុង​ថ្ងៃត្រង់​ ​ហ្វូង​សត្វ​បក្សី​ទំ​សម្រាក​ ​ព្រៃធំ​ហាក់ដូចជា​ឮសូរ​រំពង​ខ្លាំង​ ​សូរ​សន្ធឹក​នោះ​ឯង​ ​ជា​ភ័យ​ប្រាកដ​ជាក់ស្តែង​ ​ដល់​ខ្ញុំ​ព្រះអង្គ​។​ ​
​[​៣៣​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ក្នុង​កាល​កំពុង​ថ្ងៃត្រង់​ ​ហ្វូងបក្សី​ទំ​សម្រាក​ ​ព្រៃធំ​ហាក់ដូចជា​ឮសូរ​រំពង​ខ្លាំង​ ​ការ​អង្គុយ​ម្នាក់ឯង​នោះ​ ​ជា​សេចក្តី​ត្រេកអរ​ប្រាកដ​ ​ដល់​តថាគត​។​

​និទ្ទា​ត​ន្ទិ​សូត្រ​ ​ទី៦​


​[​៣៤​]​ ​ទេវតា​ទូល​ថា​ ​ការ​ល្មោភ​លក់​ ​សេចក្តី​ខ្ជិលច្រអូស​ ​ការ​មឹតពត់​កាយ​ ​សេចក្តី​មិន​រីករាយ​ ​សេចក្តី​ស្រវឹង​អាហារ​ ​ព្រោះ​ទោស​ទាំងនេះ​ ​បាន​ជា​អរិយមគ្គ​ ​មិន​ជាក់ច្បាស់​ ​ដល់​ពួក​សត្វ​ក្នុង​លោក​នេះ​ឡើយ​។​
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636848361728617541
ទៅកាន់ទំព័រ៖