ព្រះត្រៃបិដក ភាគ ២៩
ភិក្ខុទាំង៧រូប បានទៅកើតក្នុងជាន់អវិហាហើយ ជាអ្នកមានចិត្តផុតស្រឡះ មានរាគៈ ទោសៈអស់ហើយ ឆ្លងនូវតណ្ហា ក្នុងលោកបាន។
[២៩០] ព្រះមានព្រះភាគត្រាស់ថា បុគ្គលទាំងឡាយណា បានឆ្លងនូវសង្គកិលេស ជាលំនៅនៃមច្ចុ ដែលឆ្លងបានដោយកម្រក្រៃពេក បុគ្គលទាំងនោះ បានលះបង់នូវរាងកាយ ជារបស់មនុស្សហើយ កន្លងនូវទិព្វយោគ គឺសំយោជនៈ ជាចំណែកខាងលើបាន។
[២៩១] ទេវតាទូលថា ព្រះថេរៈ ទាំង៣រូបនោះ គឺ ព្រះថេរៈឈ្មោះ ឧបកៈ ១ ផលគណ្ឌៈ ១ បុក្កុសាតិ ១ (និងព្រះថេរៈ ៤រូបទៀត) គឺ ភទ្ទិយៈ ១ ខណ្ឌទេវៈ ១ ពាហុរគ្គិ ១ សិង្គិយៈ ១ ព្រះថេរៈទាំងនោះ បានលះបង់នូវរាងកាយ ជារបស់មនុស្ស ហើយកន្លងនូវទិព្វយោគបាន។
ID: 636848435810159472
ទៅកាន់ទំព័រ៖