ព្រះត្រៃបិដក ភាគ ២៩

 [​២៩៨​]​ ​គ្រានោះ​ ​ជន្តុ​ទេវបុត្ត​ ​ក្នុង​វេលា​ថ្ងៃឧបោសថ​ ​ទី១៥នោះ​ ​ក៏​ចូល​ទៅ​រក​ភិក្ខុ​ទាំងនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​នឹង​ភិក្ខុ​ទាំងនោះ​ ​ដោយ​គាថា​ទាំងឡាយ​ថា​
​កាលពីដើម​ ​មាន​ពួក​ភិក្ខុ​ ​ជា​សាវ័ក​របស់​ព្រះ​គោតម​ ​មានការ​រស់នៅ​ជា​សុខ​ ​ភិក្ខុ​ទាំងនោះ​ ​ជា​អ្នក​មិន​ប្រាថ្នា​ ​ដោយ​ការស្វែងរក​បិណ្ឌបាត​ ​ជា​អ្នក​មិន​ប្រាថ្នា​ ​ដោយ​ការស្វែងរក​ទីដេក​ ​ទី​អង្គុយ​ ​ដឹង​នូវ​សេចក្តី​មិន​ទៀង​ក្នុង​លោក​ ​ហើយក៏​បាន​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ពួក​ភិក្ខុ​ដែល​ធ្វើខ្លួន​ ​ឲ្យ​គេ​ចិញ្ចឹម​បាន​ដោយ​កម្រ​ ​ស៊ីដេក​ ​ស៊ីដេក​ ​ដូចជា​បុរស​អ្នកធំ​ក្នុង​ស្រុក​ ​ជជ្រកមមក​នៅ​ក្បែរ​ផ្ទះ​ ​នៃ​បុគ្គល​ដទៃ​ ​ខ្ញុំ​ធ្វើ​អញ្ជលី​ ​ចំពោះ​សង្ឃ​ហើយ​ ​សូម​ពោល​ចំពោះ​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​ភិក្ខុ​ទាំងនោះ​ ​ដែលគេ​បោះបង់​ហើយ​ ​ក៏​ឥតមាន​ទីពឹង​ឡើយ​ ​ពួក​ប្រេត​យ៉ាងណា​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636848437251471911
ទៅកាន់ទំព័រ៖