ព្រះត្រៃបិដក ភាគ ២៩

​ភិក្ខុ​ទាំងឡាយ​ណា​ប្រមាទ​ ​ខ្ញុំ​ក៏​ពោល​សំដៅ​ភិក្ខុ​ទាំងនោះ​ ​ភិក្ខុ​ទាំងឡាយ​ណា​មិន​ប្រមាទ​ ​ខ្ញុំ​សូម​ធ្វើ​នមស្ការ​ ​ចំពោះ​ភិក្ខុ​ទាំងនោះ​។​

​រោ​ហិ​តស្ស​សូត្រ​ ​ទី៦​


 [​២៩៩​]​ ​(​ព្រះមានព្រះភាគ​)​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​លុះ​រោ​ហិ​តស្ស​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សត្វ​មិនកើត​ ​មិន​ចាស់​ ​មិន​ស្លាប់​ ​មិន​ច្យុត​ ​មិន​ចាប់បដិសន្ធិ​ ​ក្នុង​ទីបំផុត​នៃ​លោក​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទីបំផុត​នៃ​លោក​នោះ​ ​បុគ្គល​អាច​ដើម្បី​ដឹង​ ​ដើម្បី​ឃើញ​ ​ដើម្បី​ដល់​ ​ដោយ​កិរិយា​ទៅ​ដោយ​ជើង​បាន​ដែរ​ឬ​។​
 [​៣០០​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​អាវុសោ​ ​សត្វ​មិនកើត​ ​មិន​ចាស់​ ​មិន​ស្លាប់​ ​មិន​ច្យុត​ ​មិន​ចាប់បដិសន្ធិ​ ​ក្នុង​ទីបំផុត​នៃ​លោក​ណា​ ​តថាគត​មិន​ពោល​ថា​ ​ទីបំផុត​នៃ​លោក​នោះ​ ​បុគ្គល​គប្បី​ដឹង​បាន​ ​គប្បី​ឃើញ​បាន​ ​គប្បី​ដល់​បាន​ ​ដោយ​ការ​ទៅ​ដោយ​ជើង​ ​ដូច្នេះ​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំឡែក​ណាស់​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636848437753920649
ទៅកាន់ទំព័រ៖