ព្រះត្រៃបិដក ភាគ ២៩

​ព្រោះ​ព្រះពុទ្ធដីកា​នេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពោល​ហើយ​ ​ដោយ​ប្រពៃ​ថា​ ​ម្នាល​អាវុសោ​ ​សត្វ​មិនកើត​ ​មិន​ចាស់​ ​មិន​ស្លាប់​ ​មិន​ច្យុត​ ​មិន​ចាប់បដិសន្ធិ​ ​ក្នុង​ទីបំផុត​នៃ​លោក​ណា​ ​តថាគត​មិន​ពោល​ថា​ ​ទីបំផុត​នៃ​លោក​នោះ​ ​បុគ្គល​គប្បី​ដឹង​ ​គប្បី​ឃើញ​ ​គប្បី​ដល់​ ​ដោយ​ការ​ទៅ​ដោយ​ជើង​ឡើយ​។​
 [​៣០១​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលពី​ព្រេងនាយ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​កើតជា​ឫស្សី​ ​ឈ្មោះ​ ​រោ​ហិ​តស្ស​ ​ជា​កូន​នៃ​ព្រាន​ ​មាន​ឫទ្ធិ​ ​ហោះ​ទៅ​ក្នុង​អាកាស​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​មានសន្ទុះ​ដូច​ខ្មាន់ធ្នូ​ ​ដែល​មាន​ធ្នូ​ដ៏​មាំ​ ​បាន​សិក្សា​ដោយ​ប្រពៃ​ ​មានដៃ​ស្ទាត់​ ​មាន​យាន​ចាត់ចែង​ហើយ​ ​មាន​គ្រឿង​ក្រោះ​ធ្វើ​ហើយ​ ​អាចយ​ក​ព្រួញ​ដែល​ស្រាល​ ​បាញ់​កាត់ទទឹង​ស្រមោល​ដើមត្នោត​ ​ដោយ​មិន​លំបាក​សោះ​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​មានការ​ឈាន​ទៅ​ ​នៃ​ជំហាន​ ​មាន​សភាព​ដូចជា​ឈាន​អំពី​សមុទ្រ​ខាងកើត​ ​ទៅកាន់​សមុទ្រ​ខាងលិច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​មាន​សេចក្តី​ប្រាថ្នា​ ​មាន​សភាព​ដូច្នេះ​ ​កើតឡើង​ថា​ ​អាត្មាអញ​នឹង​ដល់​ ​នូវ​ទីបំផុត​នៃ​លោក​ ​ដោយ​ការ​ទៅ​ដោយ​ជើង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636848438006945121
ទៅកាន់ទំព័រ៖