ព្រះត្រៃបិដក ភាគ ២៩

​[​៣៥​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​លុះតែ​លះបង់​ការ​ល្មោភ​លក់​ ​សេចក្តី​ខ្ជិលច្រអូស​ ​ការ​មឹតពត់​កាយ​ ​សេចក្តី​មិន​រីករាយ​ ​និង​សេចក្តី​ស្រវឹង​ក្នុង​អាហារ​នោះ​ ​ដោយ​សេចក្តី​ព្យាយាម​បាន​ហើយ​ ​ទើប​អរិយមគ្គ​ ​ស្អាត​បាន​។​

​ទុក្ករ​សូត្រ​ ​ទី៧​


​[​៣៦​]​ ​ទេវតា​ទូល​ថា​ ​សមណធម៌​ ​ជា​ធម៌​ដែល​បុគ្គល​ពាល​ធ្វើ​បាន​ដោយ​ក្រ​ផង​ ​អត់ទ្រាំ​បាន​ដោយ​ក្រ​ផង​ ​ព្រោះថា​បុគ្គល​ពាល​ ​រមែង​លិច​ចុះ​ ​ក្នុង​សមណធម៌​ណា​ ​សេចក្តី​ចង្អៀតចង្អល់​ជាច្រើន​ ​(​រមែង​មាន​)​ ​ក្នុង​សមណធម៌​នោះ​។​
​[​៣៧​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​បើ​បុគ្គល​ឃាត់ចិត្ត​មិនបានទេ​ ​តើ​គួរ​ប្រព្រឹត្ត​សមណធម៌​បាន​ប៉ុន្មាន​ថ្ងៃ​ ​ព្រោះថា​ ​បុគ្គល​ ​អ្នក​លុះ​ក្នុង​អំណាច​សង្កប្បៈ​ទាំងឡាយ​ ​រមែង​លិច​ចុះ​គ្រប់​ៗ​អារម្មណ៍​ ​ភិក្ខុ​ ​កាល​រីករាយ​ក្នុង​សេចក្តី​ត្រិះរិះ​ ​ដែល​កើតឡើង​ក្នុងចិត្ត​ ​ដូច​អណ្តើក​ ​កាល​រីករាយ​នឹង​អវយវៈ​ទាំងឡាយ​ ​ក្នុង​ស្នូក​របស់​ខ្លួន
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636848362036665160
ទៅកាន់ទំព័រ៖