ព្រះត្រៃបិដក ភាគ ២៩

​នន្ទ​សូត្រ​ ​ទី៧​


 [​៣០៣​]​ ​នន្ទ​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​កាល​ទាំងឡាយ​ ​តែង​កន្លង​ផុត​ទៅ​ ​រាត្រី​ទាំងឡាយ​ ​តែង​ញុំាង​សត្វ​ឲ្យ​ឆ្លង​ទៅ​ ​(​រក​សេចក្តី​ស្លាប់​)​ ​ជំនាន់​របស់​វ័យ​ទាំងឡាយ​ ​តែង​លះបង់​ដោយលំដាប់​ទៅ​ ​កាលបើ​បុគ្គល​ ​បាន​សម្លឹងឃើញ​ភ័យ​ ​ក្នុង​សេចក្តី​ស្លាប់​នេះ​ ​គួរតែ​ខំធ្វើ​បុណ្យ​ទាំងឡាយ​ ​ដែល​ជា​គុណ​ ​នាំ​សេចក្តី​សុខ​មក​ឲ្យ​។​
​[​៣០៤​]​ ​កាល​ទាំងឡាយ​ ​តែង​កន្លង​ផុត​ទៅ​ ​រាត្រី​ទាំងឡាយ​ ​តែង​ញុំាង​សត្វ​ឲ្យ​ឆ្លង​ទៅ​ ​(​រក​សេចក្តី​ស្លាប់​)​ ​ជំនាន់​របស់​វ័យ​ទាំងឡាយ​ ​តែង​លះបង់​ ​ដោយលំដាប់​ទៅ​ ​កាលបើ​បុគ្គល​ ​បាន​សម្លឹងឃើញ​ភ័យ​ ​ក្នុង​សេចក្តី​ស្លាប់​នេះ​ ​សម្លឹង​រំពឹង​យក​នូវ​សេចក្តី​ស្ងប់​ ​គឺ​ព្រះនិព្វាន​ ​ហើយ​លះបង់​នូវ​អាមិសៈ​ ​ក្នុង​លោក​ចោលចេញ​។​
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636848438865044202
ទៅកាន់ទំព័រ៖