ព្រះត្រៃបិដក ភាគ ២៩
បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ គ្មានសេចក្តីប្រាថ្នា បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកសន្តោស បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកស្ងប់ស្ងាត់ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកមិនច្រឡូកច្រឡំ ដោយគ្រហស្ថ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានព្យាយាមប្រារព្ធហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកប៉ិនសំដី បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកអត់ទ្រាំនឹងពាក្យសំដី បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកដាស់តឿនគេ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកតិះដៀលបុគ្គលបាប បពិត្រព្រះអង្គដ៏ចំរើន មិនសមបើនឹងថា ព្រះសារីបុត្តមានអាយុ មិនគាប់ចិត្តនឹងបុគ្គលមិនពាល មិនប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ។
[៣០៨] ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ហេតុនុ៎ះយ៉ាងនេះឯង ម្នាលអានន្ទ ហេតុនុ៎ះ យ៉ាងនេះឯង ម្នាលអានន្ទ មិនសមបើនឹងថា សារីបុត្ត មិនគាប់ចិត្តនឹងបុគ្គលមិនពាល មិនប្រទូស្ត មិនវង្វេង
ID: 636848439882532399
ទៅកាន់ទំព័រ៖