ព្រះត្រៃបិដក ភាគ ២៩
[៣០៩] គ្រាកាលដែលព្រះមានព្រះភាគ កំពុងត្រាស់សរសើរគុណ របស់ព្រះសារីបុត្តមានអាយុ ក៏សុសិមទេវបុត្ត ដែលមានទេវបុត្ត ជាបរិស័ទជាច្រើន ហែហមចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយស្ថិតនៅក្នុងទីសមគួរ។ លុះសុសិមទេវបុត្ត ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ហេតុនុ៎ះយ៉ាងនេះឯង បពិត្រព្រះសុគត ហេតុនុ៎ះយ៉ាងនេះឯង បពិត្រព្រះអង្គដ៏ចំរើន មិនសមបើនឹងថា ព្រះសារីបុត្តមានអាយុ មិនគាប់ចិត្តនឹងបុគ្គលមិនពាល មិនប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតព្រះសារីបុត្តមានអាយុ ជាបណ្ឌិត។បេ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកតិះដៀលបុគ្គលបាប បពិត្រព្រះអង្គដ៏ចំរើន មិនសមបើនឹងថា ព្រះសារីបុត្តមានអាយុ មិនគាប់ចិត្តនឹងបុគ្គលមិនពាល មិនជាអ្នកប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ខ្ញុំព្រះអង្គ បានចូលទៅកាន់សំណាក់ទេវបុត្តជាបរិស័ទ ក៏បានឮសំឡេងជាច្រើន ដូច្នេះដែរថា
ID: 636848440415692894
ទៅកាន់ទំព័រ៖