ព្រះត្រៃបិដក ភាគ ២៩
ព្រះសារីបុត្តមានអាយុ ជាបណ្ឌិត ព្រះសារីបុត្តមានអាយុ មានបញ្ញាច្រើន ព្រះសារីបុត្តមានអាយុ មានបញ្ញាក្រាស់ ព្រះសារីបុត្ត មានអាយុ មានបញ្ញាជាគ្រឿងរីករាយ ព្រះសារីបុត្តមានអាយុ មានបញ្ញារហ័ស ព្រះសារីបុត្តមានអាយុ មានបញ្ញាមុត ព្រះសារីបុត្តមានអាយុ មានបញ្ញាជាគ្រឿងទម្លាយនូវកិលេស ព្រះសារីបុត្តមានអាយុ គ្មានសេចក្តីប្រាថ្នា ព្រះសារីបុត្តមានអាយុ ជាអ្នកសន្តោស ព្រះសារីបុត្តមានអាយុ ជាអ្នកស្ងប់ស្ងាត់ ព្រះសារីបុត្តមានអាយុ ជាអ្នកមិនច្រឡូកច្រឡំ ដោយគ្រហស្ថ ព្រះសារីបុត្តមានអាយុ មានព្យាយាមប្រារព្ធហើយ ព្រះសារីបុត្តមានអាយុ ជាអ្នកប៉ិនសំដី ព្រះសារីបុត្តមានអាយុ ជាអ្នកអត់ទ្រាំនឹងពាក្យសំដី ព្រះសារីបុត្តមានអាយុ ជាអ្នកដាស់តឿនគេ ព្រះសារីបុត្តមានអាយុ ជាអ្នកតិះដៀលបុគ្គលបាប បពិត្រព្រះអង្គដ៏ចំរើន មិនសមបើនឹងថា ព្រះសារីបុត្តមានអាយុ មិនគាប់ចិត្តនឹងបុគ្គលមិនពាល មិនប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ។
ID: 636848440618634501
ទៅកាន់ទំព័រ៖