ព្រះត្រៃបិដក ភាគ ២៩

 ​[​៣១០​]​ ​គ្រា​កាល​ដែល​សុសិ​មទេវ​បុត្ត​ ​កំពុង​ពោល​សរសើរគុណ​ ​នៃ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ក៏​ទេវបុត្ត​ជា​បរិស័ទ​ ​របស់​សុសិ​មទេវ​បុត្ត​នោះ​ ​មាន​សេចក្តី​ត្រេកអរ​ ​រីករាយ​ ​កើត​បីតិសោមនស្ស​ ​បញ្ចេញ​នូវ​រស្មី​ ​មាន​ប្រការ​ផ្សេង​ៗ​។​
 [​៣១១​]​ ​កែវ​ពៃទូរ្យ​ដ៏​ល្អ​ ​ប្រកបដោយ​ជាតិ​ដ៏​បរិសុទ្ធ​ ​មាន​ជ្រុង៨​ ​ដែល​ជាង​បាន​ច្នៃ​ដោយ​ល្អ​ ​ហើយ​ដាក់លើ​សំពត់​កម្ពល​លឿងទុំ​ ​រមែង​ភ្លឺ​ច្រាល​ ​រុងរឿង​ ​យ៉ាងណាមិញ​ ​កាល​ដែល​សុសិ​មទេវ​បុត្ត​ ​កំពុង​ពោល​សរសើរគុណ​ ​នៃ​ព្រះ​សារីបុត្ត​ ​មាន​អាយុ​ ​ក៏​ទេវបុត្ត​ជា​បរិស័ទ​ ​របស់​សុសិ​មទេវ​បុត្ត​ ​មាន​សេចក្តី​ត្រេកអរ​ ​រីករាយ​ ​កើត​បីតិសោមនស្ស​ ​បញ្ចេញរស្មី​មាន​ប្រការ​ផ្សេង​ៗ​ ​ក៏​យ៉ាងនោះ​ដែរ​។​
 [​៣១២​]​ ​គ្រឿងប្រដាប់​ជា​វិការៈ​នៃ​មាស​ជម្ពោនទ​ ​ដែល​កូនជាង​មាស​ដ៏​ប៉ិនប្រសប់​ ​បាន​ឲ្យ​ដី​លើ​មាត់​បាវ​ ​ហើយ​យក​មក​ដាក់លើ​សំពត់​កម្ពល​លឿងទុំ​ ​រមែង​ភ្លឺ​ច្រាល​ ​រុងរឿង​ ​យ៉ាងណាមិញ​ ​ក៏​ទេវបុត្ត​ជា​បរិស័ទ​ ​របស់​សុសិ​មទេវ​បុត្ត​។​បេ​។​ ​បញ្ចេញរស្មី​ ​មាន​ប្រការ​ផ្សេង​ៗ​ ​យ៉ាងនោះ​ឯង​។
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636848440908081057
ទៅកាន់ទំព័រ៖