ព្រះត្រៃបិដក ភាគ ២៩

 ​[​៣១៣​]​ ​ផ្កាយព្រឹក​ ​ឰដ៏​អាកាស​ដ៏​ស្រឡះ​ប្រាសចាក​ពពក​ ​ក្នុង​សរទ​សម័យ​ ​រមែង​ភ្លឺ​ច្រាល​ ​រុងរឿង​ ​យ៉ាងណាមិញ​ ​កាលដែល​ ​សុសិ​មទេវ​បុត្ត​ ​កំពុង​ពោល​សរសើរគុណ​ ​របស់​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ក៏​ទេវបុត្ត​ជា​បរិស័ទ​របស់​សុសិ​មទេវ​បុត្ត​ ​មាន​សេចក្តី​ត្រេកអរ​ ​រីករាយ​ ​កើត​បីតិសោមនស្ស​ ​បញ្ចេញរស្មី​មាន​ប្រការ​ផ្សេង​ៗ​ ​យ៉ាងនោះ​ឯង​។​
 [​​៣១៤​]​ ​ព្រះអាទិត្យ​ ​ឰដ៏​អាកាស​ដ៏​ស្រឡះ​ប្រាសចាក​ពពក​ ​ក្នុង​សរទ​សម័យ​ ​ខ្ពស់ត្រដែត​ ​ឰដ៏​អាកាស​ ​កំចាត់​នូវ​ងងឹត​ ​ដែល​តាំងនៅ​លើ​អាកាស​ទាំងអស់​ ​រមែង​ភ្លឺ​ច្រាល​ ​រុងរឿង​ ​យ៉ាងណាមិញ​ ​កាលដែល​ ​សុសិ​មទេវ​បុត្ត​ ​កំពុង​ពោល​សរសើរគុណ​ ​នៃ​ព្រះ​សារីបុត្ត​ ​មាន​អាយុ​ ​ក៏​ទេវបុត្ត​ជា​បរិស័ទ​ ​របស់​សុសិ​មទេវ​បុត្ត​ ​មាន​សេចក្តី​ត្រេកអរ​ ​រីករាយ​ ​កើត​បីតិសោមនស្ស​ ​បញ្ចេញរស្មី​មាន​ប្រការ​ផ្សេង​ៗ​ ​យ៉ាងនោះ​ឯង​។​
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636848441209388291
ទៅកាន់ទំព័រ៖