ព្រះត្រៃបិដក ភាគ ២៩
ជាបុគ្គលមិនបានអាស្រ័យ មិនបៀតបៀនអ្នកដទៃ ដោយតណ្ហា និងទិដ្ឋិ ជាអ្នករំលត់កិលេស មិនបានពោលតិះដៀលបុគ្គលណាមួយឡើយ។
ហិរិសូត្រ ទី៨
[៣៨] ទេវតាទូលថា បុរសដែលបន្ទោបង់អំពើអាក្រក់ ដោយសេចក្តីអៀនខ្មាសបាន សឹងមានតិចក្នុងលោក អ្នកដែលបន្ទោបង់ការល្មោភលក់ ហើយភ្ញាក់រឭកបាន ដូចជាសេះល្អ (ដែលតក់ស្លុត) ដោយរំពាត់ ក៏មានតិចក្នុងលោកដែរ។
[៣៩] ព្រះអង្គត្រាស់ថា ពួកជនដែលមានស្មារតីរាល់វេលា ប្រព្រឹត្តទៅ ដើម្បីការពារអំពើអាក្រក់ ដោយសេចក្តីអៀនខ្មាស សឹងមានស្តួចស្តើង លុះតែពួកជន ដែលដល់នូវទីបំផុតទុក្ខ ទើបប្រព្រឹត្តធម៌ស្មើក្នុងលោកសន្និវាសដែលមិនស្មើបាន។
កុដិកាសូត្រ ទី៩
[៤០] ទេវតាទូលសួរថា ខ្ទមរបស់ព្រះអង្គ មិនមានទេឬ សំបុករបស់ព្រះអង្គ មិនមានទេឬ តំណវង្សរបស់ព្រះអង្គ មិនមានទេឬ ព្រះអង្គរួចចាកចំណងហើយឬ។
ID: 636848362446898624
ទៅកាន់ទំព័រ៖