ព្រះត្រៃបិដក ភាគ ២៩
គ្រាកាលដែលរាត្រីបឋមយាមកន្លងទៅហើយ មានពួកទេវបុត្តជាសាវ័ក នៃនានាតិរ្ថិយជាច្រើនអង្គ គឺទេវបុត្តឈ្មោះ អសមៈ ១ សហលី ១ និកៈ ១ អាកោដកៈ ១ វេដម្ពរី ១ មាណវគាមិយៈ ១ មានរស្មីដ៏រុងរឿង ញុំាងវត្តវេឡុវ័នជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ឋិតនៅក្នុងទីសមគួរ។
[៣១៨] លុះអសមទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ប្រារព្ធចំពោះគ្រូឈ្មោះ បូរណកស្សប ហើយពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
គ្រូឈ្មោះកស្សប មិនឃើញច្បាស់នូវបាប ក្នុងការកាត់ និងការសម្លាប់ ក្នុងការបៀតបៀន និងការវិនាស នៃទ្រព្យទាំងឡាយ ក្នុងលោកនេះ ទាំងមិនឃើញច្បាស់នូវបុណ្យរបស់ខ្លួនសោះឡើយ គ្រូឈ្មោះកស្សបនោះឯង គ្រាន់តែប្រាប់នូវសេចក្តីស្និទ្ធស្នាល គឺទីពឹងអាស្រ័យ (ដល់ពួកសត្វ) ក៏គួរដើម្បីធ្វើនូវការរាប់អាន (ថ្វាយបង្គំ របស់មនុស្ស) បូជា។
ID: 636848442001823615
ទៅកាន់ទំព័រ៖