ព្រះត្រៃបិដក ភាគ ២៩

​ពួក​គ្រូ​នៃ​គណៈ​ណា​ ​គឺ​គ្រូ​ឈ្មោះ​ ​បកុ​ធក​កា​តិ​យា​នៈ​ ​១​ ​និ​គន្ថ​នាដ​បុត្ត​ ​១​ ​មក្ខ​លិ​គោ​សាល​ ​១​ ​បូរណ​កស្សប​ ​១​ ​សុទ្ធតែ​ដល់​នូវ​ភាព​នៃ​ខ្លួន​ជា​សមណៈ​ ​គ្រូ​ទាំងនោះ​ ​ឋិតនៅ​មិន​ឆ្ងាយ​អំពី​ពួកសប្បុរស​ដោយពិត​។​

 [​៣២២​]​ ​គ្រានោះ​ ​វេ​ដម្ព​រី​ទេវបុត្ត​ ​ពោល​ទៅ​នឹង​អាកោដ​ក​ទេវបុត្ត​ ​ដោយ​គាថា​ថា​
​សត្វ​ចចក​ខ្វាក់​ ​លាមក​ ​ដើរទៅ​ជាមួយនឹង​សត្វ​សីហៈ​ ​សត្វ​ចចក​ ​(​នោះ​)​ ​នឹង​ស្មើដោយ​សត្វ​សីហៈ​ ​ក្នុង​កាលណា​មួយ​ ​មិន​មាន​ទេ​ ​ឯ​គ្រូ​របស់​គណៈ​ ​ជា​អ្នក​អាក្រាត​ ​អ្នកពោល​ពាក្យ​កុហក​ ​មានមារយាទ​គួរ​រឭក​ដោយ​សេចក្តី​រង្កៀស​ ​ក៏​មិន​ប្រហែល​ដោយ​ពួកសប្បុរស​ដែរ​។​

 [​៣២៣​]​ ​គ្រានោះ​ ​មារ​មានចិត្ត​បាប​ ​ជ្រែកចូល​វេ​ដម្ព​រី​ទេវបុត្ត​ ​ពោល​នូវ​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636848442877193684
ទៅកាន់ទំព័រ៖