ព្រះត្រៃបិដក ភាគ ២៩

​កោសល​សំយុត្ត​
​ទ​ហរ​វគ្គ​ ​ទី១​
​ទ​ហរ​សូត្រ​ ​ទី១​


 [​៣២៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​នូវ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​គង់នៅ​ក្នុង​ទីសម​គួរ​។​
 [​៣២៧​]​ ​លុះ​ព្រះបាទ​បសេនទិកោសល​ ​គង់នៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​ព្រះ​គោតម​ដ៏​ចម្រើន​ប្តេជ្ញា​ថា​ ​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ ​ដូច្នេះ​ឬទេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​បុគ្គល​និយាយ​ដោយ​ប្រពៃ​ ​នូវ​ពាក្យ​ណា​ថា​ ​តថាគត​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ ​បុគ្គល​ពោល​ពាក្យ​នោះ​ ​ចំពោះ​តថាគត​ ​ឈ្មោះថា​ ​ពោល​ដោយ​ប្រពៃ​ ​បពិត្រមហារាជ​ ​ព្រោះថា​ ​តថាគត​ ​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​មែន​។​ ​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636848443966936013
ទៅកាន់ទំព័រ៖