ព្រះត្រៃបិដក ភាគ ២៩

​កាល​កើតឡើង​ក្នុង​ខ្លួន​ ​រមែង​កើតឡើង​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​ដើម្បី​កិរិយា​នៅ​មិន​សប្បាយ​ ​បពិត្រមហារាជ​ ​មោហៈ​ ​ជា​ធម៌​របស់​បុរស​ ​កាល​កើតឡើង​ក្នុង​ខ្លួន​ ​រមែង​កើតឡើង​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​ដើម្បី​កិរិយា​នៅ​មិន​សប្បាយ​ ​បពិត្រមហារាជ​ ​ធម៌​របស់​បុរស​ ​មាន៣យ៉ាងនេះ​ឯង​ ​កាល​កើតឡើង​ក្នុង​ខ្លួន​ ​រមែង​កើតឡើង​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​ដើម្បី​កិរិយា​នៅ​មិន​សប្បាយ​។​
 [​៣៣៤​]​ ​ព្រះមានព្រះភាគ​ ​បាន​ទ្រង់​ត្រាស់​ពាក្យ​នេះ​ហើយ​។​បេ​។​ ​
​លោភៈ១​ ​ទោសៈ១​ ​មោហៈ១​ ​កើតអំពី​ខ្លួន​ ​តែង​សម្លាប់​បុរស​ដែល​មានចិត្ត​លាមក​ ​ដូចជា​ផ្លែ​ ​រមែង​សម្លាប់​ឈើ​ដែល​មាន​ខ្លឹម​ខាងក្រៅ​ ​(​មាន​ឫស្សី​ ​និង​បបុស​ជាដើម​)​។​

​រាជ​សូត្រ​ ​ទី៣​


 [​៣៣៥​]​ ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​លុះ​ព្រះបាទ​បសេនទិកោសល​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សត្វ​ដែល​កើត​ហើយ​ ​វៀរចាក​ជរា​ ​និង​មរណៈ​បាន​ ​មាន​ដែរ​ឬ​។​ ​
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636848445983651363
ទៅកាន់ទំព័រ៖