ព្រះត្រៃបិដក ភាគ ២៩

 ​[​៣៣៦​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​សត្វ​ដែល​កើត​ហើយ​ ​វៀរចាក​ជរា​ ​និង​មរណៈ​បាន​ ​មិន​មាន​ទេ​ ​បពិត្រមហារាជ​ ​ពួក​ខ​តិ្ត​យម​ហា​សាល​ណា​ ​ដែល​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​មាន​មាស​និង​ប្រាក់​ច្រើន​ ​មាន​គ្រឿងឧបករណ៍​ជាទី​ត្រេកអរ​ច្រើន​ ​មានទ្រព្យ​ ​និង​ស្រូវ​ច្រើន​ ​សូម្បី​ពួក​ខត្តិយ​មហាសាល​ទាំងនោះ​ ​ដែល​កើត​ហើយ​ ​វៀរចាក​ជរា​ ​និង​មរណៈ​ ​មិន​មាន​ទេ​ ​បពិត្រមហារាជ​ ​ពួក​ព្រាហ្មណ​មហាសាល​ណា​។​បេ​។​ ​ពួក​គហបតិ​មហាសាល​ ​អ្នក​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​មាន​មាស​ ​និង​ប្រាក់​ច្រើន​ ​មាន​គ្រឿងឧបករណ៍​ ​ជាទី​ត្រេកអរ​ច្រើន​ ​មានទ្រព្យ​ ​និង​ស្រូវ​ច្រើន​ ​សូម្បី​ពួក​គហបតិ​មហាសាល​ទាំងនោះ​ ​ដែល​កើត​ហើយ​ ​វៀរចាក​ជរា​ ​និង​មរណៈ​ ​ក៏​មិន​មាន​ដែរ​ ​បពិត្រមហារាជ​ ​ទុកជា​ពួក​ភិក្ខុ​ណា​ ​ជា​ព្រះអរហន្ត​ ​មាន​អាសវៈ​អស់ហើយ​ ​មាន​ព្រហ្មចរិយ​ធម៌​បាន​ប្រព្រឹត្ត​ហើយ​ ​មាន​សោឡស​កិច្ច​ធ្វើ​ស្រេចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មាន​អរហត្តផល​ ​ជា​ប្រយោជន៍​របស់​ខ្លួន​បានសម្រេច​ហើយ​ ​មាន​ភវ​សញ្ញោជនៈ​អស់រលីង​ហើយ​ ​មានចិត្ត​រួច​ស្រឡះ​ហើយ​ ​ព្រោះ​ដឹង​ច្បាស់​ដោយ​ប្រពៃ​ ​សូម្បី​កាយ​នេះ​ ​របស់​ព្រះអរហន្ត​នោះ​ ​ក៏​គង់មាន​កិរិយា​បែកធ្លាយ​ទៅជាធម្មតា​ ​មាន​កិរិយា​ដាក់ចុះ​ជា​ធម្មតា​។​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636848446191563255
ទៅកាន់ទំព័រ៖