ព្រះត្រៃបិដក ភាគ ២៩
[៣៣៧] ព្រះមានព្រះភាគ ទ្រង់បានត្រាស់ពាក្យនេះហើយ។បេ។
រាជរថទាំងឡាយ ដែលជាងវិចិត្រហើយដោយប្រពៃ រមែងគ្រាំគ្រាទៅ សូម្បីសរីរៈ ក៏រមែងដល់នូវសេចក្តីគ្រាំគ្រា មានតែធម៌របស់ពួកសប្បុរស ទើបមិនដល់នូវសេចក្តីគ្រាំគ្រា ពួកសប្បុរស រមែងពោលជាមួយនឹងពួកសប្បុរស។
បិយសូត្រ ទី៤
[៣៣៨] ជិតក្រុងសាវត្ថី... លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនៅក្នុងទីស្ងាត់ សម្ងំនៅតែម្នាក់ឯង ក្នុងទីឯណោះ មានសេចក្តីត្រិះរិះក្នុងចិត្តកើតឡើងយ៉ាងនេះថា ខ្លួនជាទីស្រឡាញ់របស់បុគ្គលពួកណាហ្ន៎ ខ្លួនមិនជាទីស្រឡាញ់ របស់បុគ្គលពួកណាហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះដូច្នេះថា បុគ្គលណាមួយ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត ខ្លួនមិនជាទីស្រឡាញ់របស់បុគ្គលពួកនោះ ទុកជាបុគ្គលទាំងនោះ ពោលយ៉ាងនេះថា ខ្លួនជាទីស្រឡាញ់របស់យើង ក៏ឈ្មោះថា ខ្លួនមិនជាទីស្រឡាញ់របស់បុគ្គលទាំងនោះ ដោយពិត សេចក្តីនោះ
ID: 636848446654069709
ទៅកាន់ទំព័រ៖