ព្រះត្រៃបិដក ភាគ ២៩
[៣៤០] ព្រះមានព្រះភាគ ទ្រង់បានត្រាស់ពាក្យនេះហើយ។បេ។
បើបុគ្គលដឹងខ្លួនថាជាទីស្រឡាញ់ហើយ កុំគប្បីប្រកបខ្លួននោះ ដោយបាបឡើយ ព្រោះថា ខ្លួននោះ មិនមែនរកបានដោយងាយទេ បុគ្គលអ្នកធ្វើអំពើអាក្រក់ មិនមែនរកសេចក្តីសុខបាន ដោយងាយទេ បុគ្គលដែលសេចក្តីស្លាប់គ្របសង្កត់ លះបង់ភព ជារបស់នៃមនុស្សទៅហើយ បុគ្គលនោះ មានអ្វីជារបស់ខ្លួន បុគ្គលនោះ កាន់យកអ្វីទៅ អ្វីទៅតាមបុគ្គលនោះបាន ដូចជាស្រមោល អន្ទោលតាមរូប ធម្មជាតទាំងពីរ គឺបុណ្យ និងបាប រមែងទៅតាមបុគ្គលនោះ សត្វធ្វើអំពើណា ទុកក្នុងលោកនេះ បុគ្គលនោះ មានអំពើនោះជារបស់ខ្លួន បុគ្គលនោះ កាន់យកអំពើនោះទៅ អំពើនោះទៅតាមបុគ្គលនោះ ដូចជាស្រមោល អន្ទោលតាមរូប
ID: 636848447410222958
ទៅកាន់ទំព័រ៖