ព្រះត្រៃបិដក ភាគ ២៩
ព្រោះហេតុនោះ បុគ្គលគប្បីធ្វើនូវកុសលដែលប្រព្រឹត្តទៅក្នុងបរលោក ឲ្យចម្រើនឡើង (ព្រោះ) បុណ្យទាំងឡាយ រមែងជាទីពឹងរបស់ពួកសត្វ ក្នុងបរលោក។
អត្តរក្ខិតសូត្រ ទី៥
[៣៤១] ព្រះបាទបសេនទិកោសល ទ្រង់គង់ក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនៅក្នុងទីស្ងាត់ សម្ងំនៅតែម្នាក់ឯង ក្នុងទីឯណោះ មានសេចក្តីត្រិះរិះ ក្នុងចិត្តកើតឡើង យ៉ាងនេះថា ខ្លួនរបស់បុគ្គលដូចម្តេចហ្ន៎ ដែលឈ្មោះថារក្សាហើយ ខ្លួនរបស់បុគ្គលដូចម្តេចហ្ន៎ ដែលឈ្មោះថា មិនរក្សាហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីយល់ឃើញដូច្នេះថា បុគ្គលណាមួយ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត បុគ្គលទាំងនោះ ឈ្មោះថា មិនរក្សាខ្លួនទេ បុគ្គលនោះ ទុកជាមានពលដំរីរក្សា មានពលសេះរក្សា មានពលរថរក្សា
ID: 636848447861648778
ទៅកាន់ទំព័រ៖