ព្រះត្រៃបិដក ភាគ ២៩

​សមិទ្ធិ​សូត្រ​ ​ទី១០​


 [​៤៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​ត​បោ​ទា​រាម​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​ព្រះ​សមិទ្ធិ​មាន​អាយុ​ ​ក្រោក​ឡើង​ក្នុង​បច្ចូសសម័យ​នៃ​រាត្រី​ ​ចូល​ទៅ​ឯ​ស្ទឹង​ត​បោ​ទា​ ​ដើម្បី​ស្រោច​ស្រប់​ខ្លួន​ ​លុះ​ស្រោច​ស្រប់​ខ្លួន​ ​ក្នុង​អន្លង់​ដែល​មាន​ទឹក​ក្តៅ​រួចហើយ​ ​ឡើង​មក​ ​មានតែ​ចីវរ១​ ​ឈរ​សំដិលខ្លួន​។​
 [​៤៦​]​ ​លុះ​រាត្រី​បឋមយាម​កន្លង​ហើយ​ ​កាលនោះ​ ​ទេវតា១អង្គ​ ​មាន​រស្មី​ដ៏​រុងរឿង​ ​ញុំាង​ស្ទឹង​ត​បោ​ទា​ទាំងមូល​ ​ឲ្យ​រុងរឿង​ ​ហើយ​ចូល​ទៅ​រក​ព្រះ​សមិទ្ធិ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ឋិតនៅ​នាអាកាស​ ​ពោល​គាថា​ ​នឹង​ព្រះ​សមិទ្ធិ​មាន​អាយុ​ថា​
​នែ​ភិក្ខុ​ ​លោក​មិន​នៅ​បរិភោគ​ ​(​កាមគុណ​)​ ​មក​ដើរ​បិណ្ឌបាត​ ​ម្តេច​ក៏​លោក​មិន​បរិភោគ​ ​ហើយ​សឹម​ត្រាច់​បិណ្ឌបាត​ ​នែ​ភិក្ខុ​ ​ចូរ​លោក​បរិភោគ​កាម​ ​ហើយ​សឹម​ត្រាច់​បិណ្ឌបាត​ចុះ​ ​កុំ​ឲ្យ​កាល​ ​(​នៅក្មេង​)​ ​កន្លង​ហួស​លោក​ឡើយ​។​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636848363034162214
ទៅកាន់ទំព័រ៖