ព្រះត្រៃបិដក ភាគ ២៩

​ការ​រក្សា​នេះ​ ​មិនមែន​ជា​ការ​រក្សា​ខាងក្នុង​ទេ​ ​ព្រោះហេតុនោះ​ ​បុគ្គល​ទាំងនោះ​ ​ទើប​ឈ្មោះថា​ ​មិន​រក្សាខ្លួន​ទេ​ ​បពិត្រមហារាជ​ ​លុះតែ​បុគ្គល​ណាមួយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​សុចរិត​ដោយចិត្ត​ ​បុគ្គល​ទាំងនោះ​ ​ទើប​ឈ្មោះថា​ ​រក្សាខ្លួន​ ​ទុកជា​មិន​មាន​ពលដំរី​រក្សា​ ​មិន​មាន​ពលសេះ​រក្សា​ ​មិន​មាន​ពល​រថ​រក្សា​ ​មិន​មាន​ពលថ្មើរជើង​រក្សា​ក៏ដោយ​ ​គង់តែ​បុគ្គល​ទាំងនោះ​ ​ឈ្មោះថា​ ​រក្សាខ្លួន​ដោយពិត​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​បពិត្រមហារាជ​ ​ព្រោះថា​ ​ការ​រក្សា​នេះ​ ​ជា​ខាងក្នុង​ ​ការ​រក្សា​នេះ​ ​មិនមែន​ជា​ការ​រក្សា​ខាងក្រៅ​ទេ​ ​ព្រោះហេតុនោះ​ ​បុគ្គល​ទាំងនោះ​ ​ទើប​ឈ្មោះថា​ ​រក្សាខ្លួន​។​
​[​៣៤៣​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​ត្រាស់​ពាក្យ​នេះ​ហើយ​។​បេ​។​ ​
​សេចក្តី​សង្រួម​ដោយ​កាយ​ ​ជា​ការ​ប្រពៃ​ ​សេចក្តី​សង្រួម​ដោយ​វាចា​ ​ជា​ការ​ប្រពៃ​ ​សេចក្តី​សង្រួម​ដោយចិត្ត​ ​ជា​ការ​ប្រពៃ​ ​សេចក្តី​សង្រួម​ក្នុង​ទ្វារ​ទាំងអស់​ ​ជា​ការ​ប្រពៃ​ ​បុគ្គល​មាន​សេចក្តី​ខ្មាស​ ​បាន​សង្រួម​ ​ក្នុង​ទ្វារ​ទាំងអស់​ ​បណ្ឌិត​ហៅថា​ ​រក្សាខ្លួន​ ​។​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636848448326565370
ទៅកាន់ទំព័រ៖