ព្រះត្រៃបិដក ភាគ ២៩
[៣៤៥] ព្រះមានព្រះភាគត្រាស់ថា បពិត្រមហារាជ សេចក្តីនុ៎ះយ៉ាងនេះឯង បពិត្រមហារាជ សេចក្តីនុ៎ះ យ៉ាងនេះឯង បពិត្រមហារាជ សត្វទាំងឡាយណា បាននូវភោគៈ ដ៏ថ្លៃថ្លា លើសលុបហើយ មិនស្រវឹងផង មិនប្រមាទផង មិនដល់នូវសេចក្តីប្រាថ្នា ក្នុងកាមផង មិនប្រតិបត្តិខុស ក្នុងសត្វទាំងឡាយផង សត្វទាំងនោះ មានចំនួនតិចក្នុងលោក សត្វទាំងឡាយណា បាននូវភោគៈ ដ៏ថ្លៃថ្លា លើសលុបហើយ តែងស្រវឹងផង ប្រមាទផង ដល់នូវសេចក្តីប្រាថ្នា ក្នុងកាមផង ប្រតិបត្តិខុស ក្នុងសត្វទាំងឡាយផង សត្វទាំងនុ៎ះ មានចំនួនច្រើនក្នុងលោក ដោយពិត។
[៣៤៦] ព្រះមានព្រះភាគ ទ្រង់បានត្រាស់ពាក្យនេះហើយ។បេ។
ពួកសត្វមានសេចក្តីត្រេកអរខ្លាំង ក្នុងកាម និងភោគៈទាំងឡាយ ប្រាថ្នាជ្រុលជ្រប់ក្នុងកាមទាំងឡាយ មិនដឹងនូវទោស ដែលប្រព្រឹត្តល្មើស ដូចជាពួកម្រឹគ មិនដឹងនូវអន្ទាក់ ដែលគេដាក់ ពួកសត្វនោះ រមែងមានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយ ព្រោះថា ផលនៃកម្មនោះ ជាផលលាមក។
ID: 636848471269017603
ទៅកាន់ទំព័រ៖