ព្រះត្រៃបិដក ភាគ ២៩

​អត្ថ​ករណ​សូត្រ​ ​ទី៧​


 [​៣៤៧​]​ ​លុះ​ព្រះបាទ​បសេនទិកោសល​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​អង្គុយ​ក្នុង​រោង​សម្រាប់​កាត់សេចក្តី​ ​ក្នុង​ទីឯណោះ​ ​បានឃើញ​ពួក​ខត្តិយ​មហាសាល​ ​ព្រាហ្មណ​មហាសាល​ ​និង​គហបតិ​មហាសាល​ ​អ្នក​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​មាន​មាស​ ​និង​ប្រាក់​ច្រើន​ ​មាន​គ្រឿងឧបករណ៍​ជាទី​ត្រេកអរ​ច្រើន​ ​មានទ្រព្យ​ ​និង​ស្រូវ​ច្រើន​ ​ពោល​នូវ​ពាក្យ​កុហក​ ​ចំពោះ​ហេតុ​ ​ដែល​ដឹង​ច្បាស់​ ​ព្រោះ​កាម​ជាហេតុ​ ​ព្រោះ​កាម​ជា​ដំណើរ​ ​ព្រោះ​កាម​ជា​អធិករណ៍​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ណ្ហើយ​ ​អាត្មាអញ​ ​នឹង​មានប្រយោជន៍​អ្វី​ ​ដោយ​ការ​កាត់សេចក្តី​ ​ក្នុង​កាល​ឥឡូវនេះ​ ​បុគ្គល​មានមុខ​ល្អ​ ​នឹង​ប្រាកដ​ដោយ​ការ​កាត់សេចក្តី​ ​ក្នុង​កាល​ឥឡូវនេះ​។​
 [​៣៤៨​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​សេចក្តី​នុ៎ះ​យ៉ាងនេះ​ឯង​ ​បពិត្រមហារាជ​ ​សេចក្តី​នុ៎ះ​ ​យ៉ាងនេះ​ឯង​ ​បពិត្រមហារាជ​ ​ពួក​ជន​ណា​ ​គឺ​ខត្តិយ​មហាសាល​ ​ព្រាហ្មណ​មហាសាល​ ​និង​គហបតិ​មហាសាល​ ​ដែល​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​មាន​មាស​ ​និង​ប្រាក់​ច្រើន​ ​មាន​គ្រឿងឧបករណ៍​ ​ជាទី​ត្រេកអរ​ច្រើន​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636848471646249179
ទៅកាន់ទំព័រ៖