ព្រះត្រៃបិដក ភាគ ២៩

​មានទ្រព្យ​ ​និង​ស្រូវ​ច្រើន​ ​ពោល​នូវ​ពាក្យ​កុហក​ ​ចំពោះ​ហេតុ​ដែល​ដឹង​ច្បាស់​ ​ព្រោះ​កាម​ជាហេតុ​ ​ព្រោះ​កាម​ជា​ដំណើរ​ ​ព្រោះ​កាម​ជា​អធិករណ៍​ ​អំពើនោះ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​អស់​កាល​ជា​អង្វែង​ ​ដល់​ពួក​ជន​ទាំងនោះ​។​
​[​៣៤៩​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​ត្រាស់​ពាក្យ​នេះ​ហើយ​។​បេ​។​ ​
​ពួក​សត្វ​ ​មាន​សេចក្តី​ត្រេកអរ​ខ្លាំង​ ​ក្នុង​កាម​ ​និង​ភោគៈ​ទាំងឡាយ​ ​ប្រាថ្នា​ជ្រុលជ្រប់​ ​ក្នុង​កាម​ទាំងឡាយ​ ​មិនដឹង​នូវ​ទោស​ ​ដែល​ប្រព្រឹត្ត​ល្មើស​ ​ដូចជា​ត្រី​មិន​ស្គាល់​លប​ ​ដែលគេ​ដាក់​ហើយ​ ​ពួក​សត្វ​នោះ​ ​រមែង​មាន​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ ​ព្រោះថា​ ​ផល​នៃ​កម្ម​នោះ​ ​ជា​ផល​លាមក​។​
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 636848471855911171
ទៅកាន់ទំព័រ៖