ព្រះត្រៃបិដក ភាគ ២៩

​មល្លិកា​សូត្រ​ ​ទី៨​


 [​៣៥០​]​ ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​សម័យ​នោះ​ ​ព្រះបាទ​បសេនទិកោសល​ ​គង់​ក្នុង​ប្រាសាទ​ ​ដ៏​ប្រសើរ​ជាន់​ខាងលើ​ ​ជាមួយនឹង​ព្រះនាង​ ​មល្លិកា​ទេវី​ ​។​ ​គ្រានោះ​ ​ព្រះបាទ​បសេនទិកោសល​ ​មាន​ព្រះបន្ទូល​នឹង​ព្រះនាង​មល្លិកា​ទេវី​ ​ដូច្នេះ​ថា​ ​ម្នាលនាង​មល្លិកា​ ​បុគ្គល​ដទៃ​ណា​ ​ដែល​ជាទីស្រឡាញ់​ ​ដោយ​វិសេស​ជាង​ខ្លួន​នាង​ទៅទៀត​ ​មាន​ដែរ​ឬ​។​ ​បពិត្រមហារាជ​ ​បុគ្គល​ដទៃ​ណា​ ​ដែល​ជាទីស្រឡាញ់​ ​ដោយ​វិសេស​ជាង​ខ្លួនខ្ញុំ​ម្ចាស់​ ​មិន​មាន​ទេ​ ​បពិត្រមហារាជ​ ​ចុះ​បុគ្គល​ដទៃ​នីមួយ​ ​ដែល​ជាទីស្រឡាញ់​ ​ដោយ​វិសេស​ជាង​ខ្លួន​ព្រះអង្គ​ទៅទៀត​ ​មាន​ដែរ​ឬ​។​ ​ម្នាលនាង​មល្លិកា​ ​បុគ្គល​ដទៃ​នីមួយ​ ​ដែល​ជាទីស្រឡាញ់​ ​ដោយ​វិសេស​ជាង​ខ្លួន​យើង​ទៅទៀត​ ​មិន​មាន​ទេ​។​
 ​[​៣៥១​]​ ​លំដាប់នោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​ចុះ​អំពី​ប្រាសាទ​ ​ហើយ​ស្តេច​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​គង់​ក្នុង​ទីសម​គួរ​។​ ​
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 636848472207681291
ទៅកាន់ទំព័រ៖