ព្រះត្រៃបិដក ភាគ ២៩
លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នៅក្នុងប្រាសាទ ដ៏ប្រសើរជាន់ខាងលើ ជាមួយនឹងនាងមល្លិកាទេវី ក្នុងទីឯណោះ បានសួរនាងមល្លិកាទេវី ដូច្នេះថា ម្នាលនាងមល្លិកា បុគ្គលដទៃណា ដែលជាទីស្រឡាញ់ ដោយវិសេសជាងខ្លួននាងទៅទៀត មានដែរឬ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើខ្ញុំព្រះអង្គ សួរយ៉ាងនេះហើយ នាងមល្លិកាទេវី ក៏ពោលតបមកនឹងខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រមហារាជ បុគ្គលដទៃណា ដែលជាទីស្រឡាញ់ ដោយវិសេសជាងខ្លួនខ្ញុំម្ចាស់ទៅទៀត មិនមានទេ បពិត្រមហារាជ ចុះបុគ្គលនីមួយ ដែលជាទីស្រឡាញ់ ដោយវិសេសជាងខ្លួនព្រះអង្គទៅទៀត មានដែរឬ បពិត្រព្រះអង្គដ៏ចំរើន កាលបើនាងមល្លិកាទេវី សួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គឆ្លើយតបនាងមល្លិកាទេវី ដូច្នេះវិញថា ម្នាលនាងមល្លិកា បុគ្គលដទៃនីមួយ ដែលជាទីស្រឡាញ់ ដោយវិសេសជាងខ្លួនយើងទៅទៀត មិនមានទេ។
[៣៥២] លំដាប់នោះ ព្រះមានព្រះភាគ ជ្រាបច្បាស់នូវសេចក្តីនេះហើយ ក៏ត្រាស់នូវគាថានេះ ក្នុងវេលានោះ ថា
ID: 636848472455405461
ទៅកាន់ទំព័រ៖