ព្រះត្រៃបិដក ភាគ ២៩
បុគ្គល មានចិត្តរំពឹងគិតសព្វទិស រមែងរកមិនឃើញនូវបុគ្គលជាទីស្រឡាញ់ជាងខ្លួនក្នុងទីណាមួយទេ ខ្លួនទើបជាទីស្រឡាញ់ច្រើនជាងបុគ្គលដទៃ យ៉ាងនោះឯង ព្រោះហេតុនោះ បុគ្គល ដែលស្រឡាញ់ខ្លួន មិនគប្បីបៀតបៀនបុគ្គលដទៃឡើយ។
យញ្ញសូត្រ ទី៩
[៣៥៣] ជិតក្រុងសាវត្ថី... សម័យនោះ ព្រះបាទបសេនទិកោសល តាំងផ្តើមធ្វើមហាយ័ញ្ញ (បូជាធំ)។ ពួកគោឧសភៈ ៥០០ កូនគោឈ្មោល ៥០០ កូនគោញី ៥០០ ពពែ ៥០០ ចៀម ៥០០ គេចងភ្ជាប់នឹងសសរយ័ញ្ញ ដើម្បីបូជា។ ពួកជនណា ដែលជាខ្ញុំប្រុសក្តី ជាអ្នកបម្រើក្តី ជាអ្នកធ្វើការងារក្តី ជនទាំងនោះ ត្រូវអាជ្ញាគម្រាមហើយ ត្រូវភ័យគម្រាមហើយ ក៏មានមុខទទឹកដោយទឹកភ្នែក ស្រែកយំ ធ្វើនូវបរិកម្មទាំងឡាយ (ការរំពឹងគិត)។
[៣៥៤] គ្រានោះ ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់ពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ
ID: 636848472909471432
ទៅកាន់ទំព័រ៖