ព្រះត្រៃបិដក ភាគ ២៩

និរ​គ្គ​ឡៈ​(​១​)​ ​១​ ​យ័ញ្ញ​ទាំងនោះ​ ​មិនមែន​មានផល​ច្រើន​ទេ​ ​ពួក​សត្វ​ផ្សេង​ៗ​ ​គឺ​ពពែ​ ​ចៀម​ ​គោ​ ​ត្រូវ​គេ​សម្លាប់​ ​ក្នុង​យ័ញ្ញ​ណា​ ​ពួក​បុគ្គល​អ្នកប្រតិបត្តិ​ល្អ​ ​អ្នក​ស្វែងរក​គុណ​ដ៏​ធំ​ ​រមែង​មិន​ប្រក​បនូ​វយ័ញ្ញ​នោះ​ឡើយ​ ​មួយទៀត​ ​ពួ​ក​យ័ញ្ញ​ណា​ ​មិន​មាន​កិច្ច​កង្វល់​ ​ជន​ទាំងឡាយ​ ​តែង​បូ​ជាយ័​ញ្ញ​ទាំងនោះ​ ​តាមលំដាប់​ត្រកូល​ ​សព្វ​ៗ​កាល​ ​ពួក​សត្វ​ផ្សេង​ៗ​ ​គឺ​ពពែ​ ​ចៀម​ ​គោ​ ​បុគ្គល​មិនបាន​សម្លាប់​ក្នុង​យ័ញ្ញ​នុ៎ះ​ទេ​ ​ពួក​បុគ្គល​អ្នកប្រតិបត្តិ​ល្អ​ ​អ្នក​ស្វែងរក​គុណ​ដ៏​ធំ​ ​តែង​ប្រក​បនូ​វយ័ញ្ញ​នុ៎ះ​ ​អ្នកប្រាជ្ញ​គប្បី​បូ​ជា​នូវ​យ័ញ្ញ​នុ៎ះ​ ​យ័ញ្ញ​នុ៎ះ​មានផល​ច្រើន​ ​ព្រោះថា​ ​កាលបើ​បុគ្គល​បូជា​ ​នូវ​យ័ញ្ញ​នុ៎ះហើយ​ ​គុណ​ដ៏​ប្រសើរ​ ​រមែង​មាន​ ​ឯ​សេចក្តី​អាក្រក់​ ​មិន​មាន​ឡើយ​។​

​(​១​)​ ​និរ​គ្គ​ឡំ​ ​មិន​មាន​ទ្វារ​បើក​បិទ​។​
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636848473858875734
ទៅកាន់ទំព័រ៖