ព្រះត្រៃបិដក ភាគ ២៩
[៤៧] អាត្មាមិនដឹងកាល (ដែលត្រូវស្លាប់) ទេ ព្រោះកាល(ត្រូវស្លាប់) កំបាំងជិតមិនប្រាកដសោះ ហេតុនោះ បានជាអាត្មា មិននៅបរិភោគកាម មកត្រាច់បិណ្ឌបាត កុំឲ្យកាល (ធ្វើសមណធម៌) កន្លងហួសអាត្មាឡើយ។
[៤៨] គ្រានោះឯង ទេវតាអង្គនោះ ត្រឡប់មកឈរលើប្រឹថពីវិញ ហើយនិយាយនឹងព្រះសមិទ្ធិមានអាយុ យ៉ាងនេះថា នែភិក្ខុ លោកនៅកម្លោះ មកបួសទាំងនៅក្មេង កំពុងមានសក់ខ្មៅស្រិល ទើបតែពេញវ័យ កំពុងចម្រើន គឺបឋមវ័យ មិនទាន់បានលេងក្នុងកាមទាំងឡាយឡើយ នែភិក្ខុ ចូរលោកបរិភោគកាម ជារបស់មនុស្សវិញ លោកកុំលះបង់នូវសន្ទិដ្ឋិកកាម
(១) ហើយស្ទុះទៅរកកាលិកកាម
(២) ឡើយ។
(១) សន្ទិដ្ឋិកកាម សំដៅយកកាមរបស់មនុស្ស។ (២) កាលិកកាម សំដៅយកកាមរបស់ទេវតា។
ID: 636848363478377621
ទៅកាន់ទំព័រ៖