ព្រះត្រៃបិដក ភាគ ២៩

​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ក្រុង​សាវត្ថី​ឯណោះ​ ​ព្រះបាទ​បសេនទិកោសល​ ​បង្គាប់​រាជបុរស​ ​ឲ្យ​ចង​ពួក​មហាជន​ ​ជន​ពួក​ខ្លះ​ ​គេ​ចង​ដោយ​ខ្សែ​ ​ជន​ពួក​ខ្លះ​ ​គេ​ចង​ដោយ​ខ្នោះ​ ​ជន​ពួក​ខ្លះ​ ​គេ​ចង​ដោយ​ច្រវាក់​។​
 ​[​៣៥៧​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ជ្រាប​ច្បាស់​នូវ​សេចក្តី​នេះ​ហើយ​ ​ទ្រង់​ត្រាស់​នូវ​គាថា​ទាំងនេះ​ ​ក្នុង​វេលា​នោះ​ថា​ ​
​ចំណង​ណា​ ​ធ្វើ​ដោយ​ដែក​ក្តី​ ​កើត​ដោយ​ឈើ​ក្តី​ ​កើត​ដោយ​ស្មៅ​ដំណេក​ទន្សាយ​ក្តី​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​មិនបាន​ពោល​នូវ​ចំណង​នោះ​ ​ថា​មាំ​ទេ​ ​សេចក្តី​អាឡោះអាល័យ​ណា​ ​ប្រកបដោយ​សេចក្តី​ត្រេក​ ​ដ៏​ក្រៃលែង​ ​ក្នុង​កែវមណី​ ​និង​កុណ្ឌល​ផង​ ​ក្នុង​កូន​ ​និង​ប្រពន្ធ​ផង​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ពោល​នូវ​ចំណង​នុ៎ះ​ ​ថា​ជា​ចំណង​មាំ​ ​ជា​គ្រឿង​ទាញ​សត្វ​ ​ឲ្យ​ចុះ​ក្នុង​អបាយ​ ​ជា​ចំណង​ធូរ​ ​ប៉ុន្តែ​បុគ្គល​ស្រាយ​បាន​ដោយ​ក្រ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​រមែង​កាត់​នូវ​ចំណង​នេះ​ហើយ​ ​វៀរ​ចេញ​ស្រឡះ​ ​ជា​អ្នក​លះបង់​នូវ​កាមសុខ​ ​មិន​មាន​អាឡោះអាល័យ​។​

​ចប់​ ​ទ​ហរ​វគ្គ​ ​ទី១​។​

ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636848474561025895
ទៅកាន់ទំព័រ៖