ព្រះត្រៃបិដក ភាគ ២៩
ប្រណម្យអញ្ជលី ចំពោះជដិល៧នាក់ផង និគ្រន្ថ៧នាក់ផង អចេល៧នាក់ផង ឯកសាដកបុគ្គល៧នាក់ផង បរិព្វាជក៧នាក់ផង ទ្រង់ប្រកាសព្រះនាមអស់វារៈបីដងថា បពិត្រលោកទាំងឡាយដ៏ចម្រើន ខ្ញុំជាព្រះរាជាបសេនទិកោសល... បពិត្រលោកទាំងឡាយដ៏ចម្រើន ខ្ញុំជាព្រះរាជាបសេនទិកោសល។ កាលដែលជដិល៧នាក់ និគ្រន្ថ៧នាក់ អចេល៧នាក់ ឯកសាដកបុគ្គល៧នាក់ បរិព្វាជក៧នាក់ទាំងនោះ ចៀសចេញទៅមិនយូរប៉ុន្មាន ទើបព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ លុះស្តេចចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយទ្រង់គង់ក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល ទ្រង់គង់ក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលទាំងឡាយណា ជាព្រះអរហន្តក្តី ជាអ្នកដល់នូវព្រះអរហត្តមគ្គក្តី ក្នុងលោក បណ្តាបុគ្គលទាំងនោះ លោកអស់ទាំងនេះ ជាព្រះអរហន្តមួយដែរ។
ID: 636848475440756213
ទៅកាន់ទំព័រ៖