ព្រះត្រៃបិដក ភាគ ២៩

​បពិត្រមហារាជ​ ​កម្លាំង​បញ្ញា​ ​បុគ្គល​គប្បី​ដឹង​ ​ក្នុង​ពេល​ដែល​មាន​សេចក្តី​អន្តរាយ​ ​ឯ​កម្លាំង​នោះ​ ​បុគ្គល​គប្បី​ដឹង​បាន​ដោយ​កាល​វែង​ ​មិន​គប្បី​ដឹង​បាន​ដោយ​កាល​ខ្លី​ឡើយ​ ​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត​ ​ទើប​ដឹង​បាន​ ​បុគ្គល​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​មិន​គប្បី​ដឹង​បាន​ឡើយ​ ​បុគ្គល​មាន​បញ្ញា​ ​ទើប​ដឹង​បាន​ ​បុគ្គល​ឥត​បញ្ញា​ ​មិន​គប្បី​ដឹង​បាន​ឡើយ​ ​បពិត្រមហារាជ​ ​បញ្ញា​ ​បុគ្គល​គប្បី​ដឹង​បាន​ ​ដោយ​ការសាកសួរ​ ​ឯ​បញ្ញា​នោះ​ ​បុគ្គល​គប្បី​ដឹង​បាន​ដោយ​កាល​វែង​ ​មិន​គប្បី​ដឹង​បាន​ដោយ​កាល​ខ្លី​ឡើយ​ ​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត​ ​ទើប​ដឹង​បាន​ ​បុគ្គល​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​មិន​គប្បី​ដឹង​បាន​ឡើយ​ ​បុគ្គល​មាន​បញ្ញា​ ​ទើប​ដឹង​បាន​ ​បុគ្គល​ឥត​បញ្ញា​ ​មិន​គប្បី​ដឹង​បាន​ឡើយ​។​
 ​[​៣៦១​]​ ​ព្រះបាទ​បសេនទិកោសល​ ​ទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​ព្រះអង្គ​បាន​សំដែង​សេចក្តី​នេះ​ថា​ ​បពិត្រមហារាជ​ ​ពាក្យ​នេះ​ ​ព្រះអង្គ​ជា​គ្រហស្ថ​ ​នៅ​បរិភោគ​កាម​ ​ដឹង​បាន​ដោយ​កម្រ​។​បេ​។​ ​បុគ្គល​មាន​បញ្ញា​ ​ទើប​ដឹង​បាន​ ​បុគ្គល​ឥត​បញ្ញា​ ​មិន​គប្បី​ដឹង​បាន​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​បុរស​របស់ខ្ញុំ​ព្រះអង្គ​ទាំងនេះ​ ​ជា​អ្នកឈ្លប​ដើររក​រឿង​ ​បានដឹង​រឿង​អ្នកជនបទ​ ​រួច​ត្រឡប់មកវិញ​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636848475976566859
ទៅកាន់ទំព័រ៖