ព្រះត្រៃបិដក ភាគ ២៩
កាលបើបុរសទាំងនោះ យករឿងបានមុនហើយ ទើបខ្ញុំព្រះអង្គពិនិត្យជាខាងក្រោយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ បុរសទាំងនោះ បានបន្សាត់បង់នូវធុលី និងមន្ទិលនោះ ងូតដោយស្រួលបួល លាបដោយប្រពៃ ហើយកោរសក់ និងពុកមាត់ ស្លៀកសំពត់មានពណ៌ស ឲ្យគេបម្រើឆ្អែតស្កប់ស្កល់ ដោយកាមគុណទាំង៥។
[៣៦២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវសេចក្តីនុ៎ះហើយ ទើបត្រាស់នូវគាថាទាំងឡាយនេះ ក្នុងវេលានោះថា
ជនមិនមែនមានជាតិល្អ ដោយសម្បុរ និងរូបទេ បុគ្គលមិនត្រូវស្និទ្ធស្នាលដោយការឃើញភ្លាមទេ ព្រោះថា ពួកជនមិនសង្រួម ត្រាច់ទៅក្នុងលោកនេះបាន ដោយសារភណ្ឌបរិក្ខារ របស់ពួកជនដែលសង្រួមល្អ កុណ្ឌល ជាវិការនៃដី មានរូបប្រៀបដូចជាកុណ្ឌលមាសក្តី មាសកជាវិការៈនៃលោហៈ ស្រោបដោយមាសក្តី (យ៉ាងណា) ជនទាំងឡាយ មានបរិវារហែហម មិនស្អាតខាងក្នុង ស្អាតតែខាងក្រៅ តែងត្រាច់ទៅក្នុងលោកបាន (យ៉ាងនោះដែរ)។
ID: 636848476308235830
ទៅកាន់ទំព័រ៖