ព្រះត្រៃបិដក ភាគ ២៩

​បញ្ច​រាជ​សូត្រ​ ​ទី២​


 [​៣៦៣​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក៏​សម័យ​នោះ​ឯង​ ​ព្រះរាជា​ទាំងឡាយ​ ​៥អង្គ​ ​មាន​ព្រះ​បាទ​ប​សេន​ទិ​ ​ជា​ប្រធាន​ ​កំពុង​ឲ្យ​គេ​បម្រើ​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​កាមគុណ​ ​ទាំង៥​ ​ក៏​កើតមាន​អន្តរាកថា​ ​ដូច្នេះ​ថា​ ​បណ្តា​កាម​ទាំងឡាយ​ ​អ្វី​ហ្ន៎​ ​ប្រសើរ​ជាងគេ​។​ ​បណ្តា​ព្រះរាជា​ទាំងនោះ​ ​ព្រះរាជា​ពួក​ខ្លះ​ ​ពោល​យ៉ាងនេះ​ថា​ ​បណ្តា​កាម​ទាំងឡាយ​ ​រូប​ប្រសើរ​ជាងគេ​។​ ​ព្រះរាជា​ពួក​ខ្លះ​ ​ពោល​យ៉ាងនេះ​ថា​ ​បណ្តា​កាម​ទាំងឡាយ​ ​សំឡេង​ប្រសើរ​ជាងគេ​។​ ​ព្រះរាជា​ពួក​ខ្លះ​ ​ពោល​យ៉ាងនេះ​ថា​ ​បណ្តា​កាម​ទាំងឡាយ​ ​ក្លិន​ប្រសើរ​ជាងគេ​។​ ​ព្រះរាជា​ពួក​ខ្លះ​ ​ពោល​យ៉ាងនេះ​ថា​ ​បណ្តា​កាម​ទាំងឡាយ​ ​រស​ប្រសើរ​ជាងគេ​។​ ​ព្រះរាជា​ពួក​ខ្លះ​ ​ពោល​យ៉ាងនេះ​ថា​ ​បណ្តា​កាម​ទាំងឡាយ​ ​ផ្សព្វ​ប្រសើរ​ជាងគេ​។​ ​ព្រះរាជា​ទាំងនោះ​ ​មិន​អាច​ញុំាង​គ្នា​ ​និង​គ្នា​ឲ្យ​យល់​បាន​ក្នុង​កាលណា​ឡើយ​ ​ទើប​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​ត្រាស់​ពាក្យ​នេះ​ ​នឹង​ព្រះរាជា​ទាំងនោះ​ថា​ ​ម្នាល​គ្នាយើង​ទាំងឡាយ​ ​មក​ ​យើង​នឹង​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636848476646235162
ទៅកាន់ទំព័រ៖