ព្រះត្រៃបិដក ភាគ ២៩

​យើង​នឹង​ទូល​សួរ​នូវ​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​បើ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ចំពោះ​យើង​ទាំងឡាយ​យ៉ាងណា​ ​យើង​ទាំងឡាយ​ ​នឹង​ចាំទុក​នូវ​ព្យាករណ៍​នោះ​យ៉ាងនោះ​។​ ​ព្រះរាជា​ទាំងនោះ​ ​ទទួល​ស្តាប់​ ​(​នូវ​ព្រះបន្ទូល​)​ ​នៃ​ព្រះបាទ​បសេនទិកោសល​ថា​ ​ព្រះករុណា​វិសេស​។​
 [​៣៦៤​]​ ​លំដាប់នោះ​ឯង​ ​ព្រះរាជា​ទាំង៥អង្គ​ ​មាន​ព្រះ​បាទ​ប​សេន​ទិ​ ​ជា​ប្រធាន​នោះ​ ​ស្តេច​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​គង់នៅ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះបាទ​បសេនទិកោសល​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ជា​ព្រះរាជា​ទាំង៥​ ​កំពុង​ឲ្យ​គេ​បម្រើ​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​កាមគុណ​ទាំង៥​ ​ក្នុង​ទីឯណោះ​ ​ក៏​កើតមាន​អន្តរាកថា​ ​ដូច្នេះ​ថា​ ​បណ្តា​កាម​ទាំងឡាយ​ ​អ្វី​ហ្ន៎​ ​ប្រសើរ​ជាងគេ​ ​ព្រះរាជា​ពួក​ខ្លះ​ ​ពោល​យ៉ាងនេះ​ថា​ ​បណ្តា​កាម​ទាំងឡាយ​ ​រូប​ប្រសើរ​ជាងគេ​ ​ព្រះរាជា​ពួក​ខ្លះ​ ​ពោល​យ៉ាងនេះ​ថា​ ​បណ្តា​កាម​ទាំងឡាយ​ ​សំឡេង​ប្រសើរ​ជាងគេ​ ​ព្រះរាជា​ពួក​ខ្លះ​ ​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636848476929151344
ទៅកាន់ទំព័រ៖