ព្រះត្រៃបិដក ភាគ ២៩

 [​៤៩​]​ ​ម្នាល​អាវុសោ​ ​អាត្មា​លះបង់​សន្ទិដ្ឋិក​កាម​ហើយ​ ​មិនមែន​ស្ទុះ​ទៅ​រក​កាលិក​កាម​ទេ​ ​ម្នាល​អាវុសោ​ ​តែ​អាត្មា​លះបង់​កាលិក​កាម​(​១​)​ ​ហើយ​ប្រាថ្នា​យក​សន្ទិដ្ឋិក​លោកុត្តរធម៌​វិញ​ ​ម្នាល​អាវុសោ​ ​ព្រោះថា​ ​កាលិក​កាម​(​២​)​ ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ថា​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាលិក​កាម​នុ៎ះ​ ​ខ្លាំង​ពន់ពេក​ ​ធម៌​នេះ​ ​ជា​សន្ទិដ្ឋិកៈ​ ​ជា​អ​កា​លិ​កៈ​ ​ជា​ឯ​ហិប​ស្សិ​កៈ​ ​ជា​ឱ​បន​យិ​កៈ​ ​ជា​បច្ច​ត្ត​វេ​ទិ​ត​ព្វ​ធម៌​។​
 [​៥០​]​ ​នែ​ភិក្ខុ​ ​ចុះ​កាលិក​កាម​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាលិក​កាម​នុ៎ះ​ ​ខ្លាំង​ពន់ពេក​ ​តើ​ដូចម្តេច​ ​ធម៌​នេះ​ ​ជា​សន្ទិដ្ឋិកៈ​ ​ជា​អ​កា​លិ​កៈ​ ​ជា​ឯ​ហិប​ស្សិ​កៈ​ ​ជា​ឱ​បន​យិ​កៈ​ ​ជា​បច្ច​ត្ត​វេ​ទិ​ត​ព្វ​ធម៌​ ​តើ​ដូចម្តេច​។​
 [​៥១​]​ ​ម្នាល​អាវុសោ​ ​អាត្មា​ជា​ភិក្ខុ​ថ្មី​ ​បួស​មិនទាន់​បាន​យូរប៉ុន្មាន​ ​ទើបតែ​មកកាន់​ធម្មវិន័យ​នេះ​ថ្មី​ៗ​ ​អាត្មា​មិន​អាច​នឹង​ប្រាប់​អ្នក​ ​ដោយ​ពិស្តារ​បានទេ​ ​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ជា​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ ​
​(​១​)​-​(​២​)​ ​សំដៅយក​កាម​របស់​មនុស្ស​ ​និង​ទេវតា​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636848363880060596
ទៅកាន់ទំព័រ៖