ព្រះត្រៃបិដក ភាគ ២៩
ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ ក្លិនប្រសើរជាងគេ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ រសប្រសើរជាងគេ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ ផ្សព្វប្រសើរជាងគេ បពិត្រព្រះអង្គដ៏ចំរើន បណ្តាកាមទាំងឡាយ អ្វីហ្ន៎ ដែលប្រសើរជាងគេ។
[៣៦៥] ព្រះអង្គត្រាស់ថា បពិត្រមហារាជ បណ្តាកាមគុណទាំង៥ តថាគតពោលសំដៅត្រង់របស់ជាទីគាប់ចិត្តបំផុត ថាប្រសើរជាងគេ បពិត្រមហារាជ ព្រោះថា រូបទាំងឡាយណា ជាទីគាប់ចិត្តរបស់បុគ្គលខ្លះ រូបទាំងនោះ ទៅជាមិនគាប់ចិត្ត របស់បុគ្គលខ្លះក៏មាន បុគ្គលនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ដោយរូបទាំងឡាយណា បុគ្គលនោះ ក៏មិនប្រាថ្នារូបឯទៀត ដែលលើសលុប ឬឧត្តមជាងរូបទាំងនោះឡើយ រូបទាំងនោះ ជារូបក្រៃលែង របស់បុគ្គលនោះ រូបទាំងនោះ ជារូបប្រសើរលើស របស់បុគ្គលនោះ។ បពិត្រមហារាជ សំឡេងទាំងឡាយណា... បពិត្រមហារាជ ក្លិនទាំងឡាយណា... បពិត្រមហារាជ រសទាំងឡាយណា... បពិត្រមហារាជ ផ្សព្វទាំងឡាយណា
ID: 636848477180675731
ទៅកាន់ទំព័រ៖