ព្រះត្រៃបិដក ភាគ ២៩

​ជាទី​គាប់ចិត្ត​បុគ្គល​ខ្លះ​ ​ផ្សព្វ​ទាំងនោះ​ ​ទៅជា​មិនជា​ទីគាប់ចិត្ត​បុគ្គល​ខ្លះ​ក៏​មាន​ ​បុគ្គល​នោះ​ ​មាន​សេចក្តី​ពេញចិត្ត​ ​មានតម្រិះ​បរិបូណ៌​ដោយ​ផ្សព្វ​ទាំងឡាយ​ណា​ ​បុគ្គល​នោះ​ ​ក៏​មិន​ប្រាថ្នា​នូវ​ផ្សព្វ​ឯទៀត​ ​សូម្បី​លើសលុប​ ​ឬ​ឧត្តម​ជាង​ផ្សព្វ​ទាំងនោះ​ឡើយ​ ​ផ្សព្វ​ទាំងនោះ​ ​ជា​ផ្សព្វ​ក្រៃលែង​ ​របស់​បុគ្គល​នោះ​ ​ផ្សព្វ​ទាំងនោះ​ ​ជា​ផ្សព្វ​ប្រសើរ​លើស​ ​របស់​បុគ្គល​នោះ​។​
 [​៣៦៦​]​ ​ក្នុង​សម័យ​នោះ​ឯង​ ​ឧបាសក​ឈ្មោះ​ ​ចន្ទ​នង្គលិ​កៈ​ ​អង្គុយ​នៅក្នុង​បរិស័ទ​នោះ​។​ ​លំដាប់នោះ​ ​ចន្ទ​នង្គលិ​ក​ឧបាសក​ ​ក្រោក​អំពី​អាសនៈ​ ​ធ្វើ​សំពត់​ឧត្តរាសង្គ​ ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​សំដែង​ហេតុ​មួយ​ ​បពិត្រ​ព្រះ​សុគត​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​សំដែង​ហេតុ​មួយ​។​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ថា​ ​ម្នាល​ចន្ទ​នង្គលិ​កៈ​ ​អ្នក​ចូរ​សំដែង​ហេតុ​នោះ​ចុះ​។​ ​លំដាប់នោះ​ ​ចន្ទ​នង្គលិ​ក​ឧបាសក​ ​បាន​សរសើរ​ព្រះមានព្រះភាគ​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ ​ដោយ​គាថា​ដ៏​សមគួរ​ ​ដល់​សេចក្តី​នោះ​ថា​
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 636848477436630370
ទៅកាន់ទំព័រ៖