ព្រះត្រៃបិដក ភាគ ២៩
[៣៦៩] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា ព្រះបាទបសេនទិកោសលនោះ សោយរួចហើយ ទ្រង់ដកព្រះអស្សាសៈធំ ទើបត្រាស់នូវគាថានេះ ក្នុងវេលានោះថា
មនុស្ស មានស្មារតីសព្វកាល ដឹងប្រមាណក្នុងភោជនដែលខ្លួនបានហើយ រមែងមានវេទនាស្រាល អាហារនោះ តែងរក្សាអាយុ ជ្រួតជ្រាបបន្តិចម្តងៗ។
[៣៧០] ក៏សម័យនោះឯង មាណពឈ្មោះ សុទស្សនៈ ឈរនៅក្រោយព្រះបិដ្ឋិ នៃព្រះបាទបសេនទិកោសល។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់ហៅសុទស្សនមាណព មកថា ម្នាលបាសុទស្សនៈ អ្នកចូរមករៀននូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគ
ID: 636848478077317015
ទៅកាន់ទំព័រ៖